បញ្ចូលម៉ាស៊ីនគិតលេខទៅក្នុង Excel 2007/2010

Microsoft Office Excel គឺជាកម្មវិធីមួយដែលមានការប្រើប្រាស់នូវលក្ខខណ្ឌ ឬការគណនារកនូវ​ចម្លើយណាមួយដែលលោកអ្នកត្រូវការ  ទោះបីជាមានរូបមន្តស្រាប់ក៏ដោយក៏​លោកអ្នកមិនទុកចិត្ត​ចំពោះចម្លើយទាំងនោះឡើយ  លោកអ្នកតែងតែទៅបើកនូវ Calculator មកផ្ទៀងផ្ទាត់ចម្លើយទៀត​មិនខាន ហើយការចូលទៅចុចនោះវាចូលច្រើនដំណាក់កាល  ដូច្នេះដើម្បីចំណេញពេលវេលា​​ក្នុងការ​ផ្ទៀងផ្ទាត់ចម្លើយ ឥឡូវនេះខ្ញុំសូមណែនាំពីរបៀប​​យក Calculator របស់ Microsoft Window មកដាក់នៅលើ Quick Launch Toolbar របស់ Microsoft Office Excel 2007/2010 



របៀបអនុវត្ត
ចូលទៅបើកកម្មវិធី Microsoft Office Excel 2007/2010 ដោយគ្រាន់តែចុច Start à Programs à Microsoft Office à Microsoft Office Excel 2007/2010ឬចុច Start à Run បន្ទាប់មកវាយ Excel ហើយចុច​ប៊ូតុង OK 
បន្ទាប់មកសូមចុចប៊ូតុង​ Office Button (នៅក្នុង Office 2010 ចុច File) à Excel Option  Customize Quick Access Toolbar à More Commands ដូចរូបខាងក្រោមៈ


 បន្ទាប់មកទៀតសូមចុច Add Calculator ចូលទៅក្នុង Customize Quick Access Toolbarដោយគ្រាន់តែចុច Choose Commands ជ្រើសយក All Commands... រួចចុចជ្រើស Calculatorហើយចុចប៊ូតុង Add បន្ទាប់មកទៀតចុច OK សូម​មើលរូបដូចខាងក្រោមៈ

 ចុចក្រោយលោកអ្នកនឹងឃើញ​ Icon Calculator នៅ Customize Quick Access Toolbar សូមយកម៉ៅចុចលើ Icon នោះ វានឹងបង្ហាញ​ដូចរួបខាងក្រោមៈ



   សូមមើលវីដេអូបន្ថែម



0 comments:

Post a Comment

Social Profiles

Twitter Facebook Google Plus LinkedIn RSS Feed Email Pinterest

Popular Posts

statistics

chetra-soft. Powered by Blogger.

Pages

Paling Dilihat

BTemplates.com

Blogroll

About

Copyright © ចចក ឯកោ | Powered by Blogger
Design by Lizard Themes | Blogger Theme by Lasantha - PremiumBloggerTemplates.com