រាប់​ថយ​ក្រោយ​នៃ​វត្តមាន​របស់​ iPhone 6 ជា​មួយ​ Tweak នេះ​ទាំង​អស់​គ្នា

នៅវេលាម៉ោង 12 យប់ថ្ងៃអង្គារ៍ ឆ្លងចូលថ្ងៃពុធនេះ ព្រឹត្តិការណ៍ដ៏ពិសេស​បំផុត​ប្រចាំ​ឆ្នាំ ​ហើយ​នរណាៗ​ក៏​បាន​ទន្ទឹង​រង់​ចាំ​នោះ​នឹង​ប្រព្រឹត្តិ​ទៅ​ជា​ផ្លូវ​ការ​ហើយ។​ Apple នឹង​ធ្វើ​ការ​ដាក់​បង្ហាញ​រូប​រាង​ទូរស័ព្ទ​ជំនាន់​ទី​ 8 ​របស់​ខ្លួន​ហើយ​ ទន្ទឹម​នឹង​នេះ​ដែរ​នោះ​ iPhone ​អាច​នឹង​មាន ​iPhone មួយ​ម៉ូឌែល​ទៀត​ដែល​មាន​អេក្រង់​ធំ​ ហើយ​ក៏​អាច​មាន​ឧបករណ៍​នាឡិកា​ឆ្លាត​ផង​ដែរ។​ តើ​អ្នក​ទាំងអស់​គ្នា​នឹង​នៅ​រង់​ចាំ​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​នេះ​ និង​មិន​ចង់​អោយ​ខក​ខាន​មែន​ទេ?​ អ្នក​ទាំង​អស់​គ្នា​អាច​រង់​ចាំ​រាប់​ថយ​ក្រោយ​បាន​ ដោយ​ផ្ទាល់​លើ​ផ្ទៃ​អេក្រង់​ iPhone, iPod Touch របស់​អ្នក​ជា​មួយ​ Tweak នេះ។
ខ្ញុំជឿថា ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់រួចមកហើយ នូវ Tweak ឈ្មោះថា Cydget ដែល​វា​អនុញ្ញាត្តិ​អោយ​យើង​ធ្វើ​ការ​កែ​សម្រួល​ និង​រចនា​ផ្ទៃ​អេក្រង់​ Lockscreen យើង​ជា​មួយ​ស្តាយ​ប្លែកៗ។​ នៅ​ពេល​នេះ​ យើង​នឹង​ប្រើប្រាស់​វា​ដើម្បី​ជា​កន្លែង​រាប់​ចុះ​ក្រោម​នៃ​ការ​ដាក់​បង្ហាញ​ iPhone 6 ម្តង ដូច្នេះ​បើ​អ្នក​ទាំង​អស់​គ្នា​ពិត​ជា​រង់​ចាំ ​iPhone 6 ពិត​ប្រាកដ​មែន​នោះ​ សូម​រាប់​ថយ​ក្រោយ​ជា​មួយ​ Tweak​ នេះ​ទាំង​អស់​គ្នា។
តម្រូវការ
  • iPhone និង iPod Touch 5th ដែលដំណើរការ​ដោយ​ iOS 4 ឡើង​ទៅ​ (iPad ក៏​ប្រើ​បាន​ដែរ​ តែ​វា​នឹង​បង្ហាញ​ទំហំ​តូច)
  • ឧបករណ៍របស់អ្នកបាន Jailbreak រួច (មាន​កម្មវិធី​ Cydia)
របៀបតម្លើង
  • បើកកម្មវិធី Cydia > ស្វែងរកពាក្យ Cydget រួច​តម្លើង​វា
  • ក្នុងកម្មវិធី Cydia ដដែល ស្វែងរកពាក្យ “ Apple Event Countdown – Lockscreen Widget រួចតម្លើងវា
  • បើក Setting > Cydget > Lock Cydget Order > អ្នកនឹងឃើញ​មាន​បួន​ជម្រើស​ ទាក់​ទង​នឹង​ Apple Countdown។ ជ្រើស​រើស​រើស​យក​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ ដោយ​វា​មាន​ស្តាយ​ប្លែកៗ​គ្នា។
  • បន្ទាប់ពីជ្រើសរើសហើយ ថយក្រោយ និងចុចពាក្យ​ Respring ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ និង​ខាង​លើ។
  
អ្នកទាំងអស់គ្នាអាចទស្សនាផ្សាយបន្តផ្ទាល់តែម្តងតាមរយៈអ៊ីនធឺណែត ជាមួយខេមបូរីផត​តែ​ម្តង​ ដែល​យើង​នឹង​បន្ត​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​ព្រឹត្តិការណ៍​នៃ​ការ​ដាក់​បង្ហាញ​ដ៏ធំ​នេះ។​ តើ​អ្នក​ទាំង​អស់​គ្នា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា​ដែរ​ចំពោះ ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​នេះ? ​តើវា​នឹង​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​ទៅ​ក្រៅ​ពី​មាន​អេក្រង់​ធំ?

0 comments:

Post a Comment

Social Profiles

Twitter Facebook Google Plus LinkedIn RSS Feed Email Pinterest

Popular Posts

statistics

chetra-soft. Powered by Blogger.

Pages

Paling Dilihat

BTemplates.com

Blogroll

About

Copyright © ចចក ឯកោ | Powered by Blogger
Design by Lizard Themes | Blogger Theme by Lasantha - PremiumBloggerTemplates.com