Read More

Slide 1 Title Here

Slide 1 Description Here
Read More

Slide 2 Title Here

Slide 2 Description Here
Read More

Slide 3 Title Here

Slide 3 Description Here
Read More

Slide 4 Title Here

Slide 4 Description Here
Read More

Slide 5 Title Here

Slide 5 Description Here

ស្វែង​យល់​​ឲ្យ​ជាក់​មុន​ដំឡើង​​ iOS 8 កុំ​ឲ្យ​ខូច​ការ

ស្អែក​ជា​ថ្ងៃ​ដែល​ Apple អនុញ្ញាត​រាល់​ iDevices អាច​ដំឡើង​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ថ្មី​បាន​។ ដើម្បី​ដំឡើង​ទៅ​ Versions ចុង​ក្រោយ​នេះ ​តើ​ប្រិយមិត្ត​ត្រូវ​ដឹង​អ្វី​ខ្លះ? ខាង​ក្រោម​នេះ​គឺជា​​ការ​ណែនាំ​មួយ​ចំនួន​ ដែល​​ប្រិយមិត្ត​អាច​ស្វែង​យល់​មុន​នឹង​ដំឡើង​​ទៅ​ iOS 8។


Apple_iOS_8_The_biggest_iOS_release_ever_coming_soon

* សម្រាប់​ iDevices បាន​ Jailbreak
- ត្រូវ​តែ​ភ្ជាប់​ iDevices របស់​ប្រិយមិត្ត​ទៅ​នឹង​កម្មវិធី​មួយ​ឈ្មោះ​ថា iTune នៅ​លើ​កុំព្យូទ័រ​ បន្ទាប់​មក​ Back up រាល់​ទិន្នន័យ​ទាំង​អស់​ដូច​ជា​ ចម្រៀង​, ឈ្មោះ​និង​លេខ​ទូរសព្ទ, រូបភាព​ជា​ដើម (តែ​ត្រូវ​ប្រើ​ iTune Versions ចុង​ក្រោយ)។

-ប្រិយមិត្ត​​ក៏​អាច​ Back up លើ iDevices ​តាម​រយៈ​ iCloud ដោយ​ចូល​ទៅ​កាន់  Settings -> iCloud -> Storage & Backup -> Back Up Now

- ពេល​ iDevices របស់​ប្រិយមិត្ត​ Update ទៅ iOS 8 មាន​បញ្ហា​មួយ​កើត​ឡើង​គឺ​គាំង​​ចេញ​រូប​ Logo ផ្លែ​ប៉ោម។

- បើ​សិន​ជា​មាន​បញ្ហា​គាំង​ ត្រូវ​តែ​ Restore សារ​ជា​ថ្មី​ដោយ​ទាញ​យក​ Firmware (ipsw) មក​ដំឡើង​សារ​ជា​ថ្មី។

- ដើម្បី​ Restore សារ​ជា​ថ្មី គឺ​ត្រូវ​បិទ​ Devices ដែល​គាំង​ដោយ​ចុច​ប៊ូតុង​ Home + Power ឲ្យ​ជាប់​ ដើម្បី​បិទ → បើក​កម្មវិធី​ iTune រួច​ចុច​ប៊ូ​តុង​ Home ឲ្យ​ជាប់​ ភ្ជាប់​ខ្សែ​ទៅ​នឹង​​កុំព្យូទ័រ​ដើម្បី​ចួល​ទៅ​កាន់ Recovery mode → ចុច​លើ​ពាក្យ Restore នៃ iTune + Shift Key ប្រិយមិត្ត​អាច​ទៅ​ជ្រើស​រក​ Firmware ipsw មក​ដំឡើង​ជា​ការ​ស្រេច

- ថ្ម​ត្រូវ​តែ​លើ ៥០ ភាគរយ

* សម្រាប់​ iDevices មិន​បាន​ Jailbreak

- ត្រូវ​តែ​ភ្ជាប់​ iDevices ប្រិយមិត្ត​ទៅ​នឹង​កម្មវិធី​មួយ​ឈ្មោះ​ថា iTune បន្ទាប់​មក​ Back up រាល់​ទិន្នន័យ​ទាំង​អស់​ដូច​ជា​ ចម្រៀង​ , ឈ្មោះ​និង​លេខ​ទូរសព្ទ , រូបភាព​ជា​ដើម។

- ម្យ៉ាង​ទៀត​ប្រិយមិត្ត​អាច​ Back up លើ iDevices ​តាម​រយៈ​ iCloud ដោយ​ចូល​ទៅ​កាន់  Settings -> iCloud -> Storage & Backup -> Back Up Now

- iDevices មិន​បាន​ Jailbreak ពេល​ Update ឬ Restore គឺ​មិន​ងាយ​នឹង​មាន​បញ្ហា​គាំង​ដូច​ iDevices ដែល​បាន​ Jailbreak នោះ​ទេ។

- ថ្ម​ត្រូវ​តែ​លើ ៥០ ភាគរយ

- អាច​ Update ទៅ​ iOS 8 តាម​រយៈ​ iTune ដោយ​ទាញ​យក​ដោយ​ផ្ទាល់ ឬ ទាញ​យក Firmware (ipsw) និង អាច​រង​ចាំ​ Update ទៅ​ iOS 8 តាម​រយៈ​ Setting ដោយ​ផ្ទាល់​ក៏​បាន។

*ចំណាំ៖ iDevices ដែល​អាច​​ឡើង​ទៅ​ iOS 8 បាន​មាន​ដូច​ជា iPhone 5s , iPhone 5c , iPhone 5 , iPhone 4S , iPad Air , Retina iPad mini , iPad 4 , iPad mini , iPad 3 , iPad 2 , iPod touch 5G

Read More

APPSTORE មានកម្មវិធី និង ហ្គេមសរុបជាង 1លាន3សែនហើយ

Read More

ប្រៀបធៀបកំពូលទូរស័ព្ទ IPHONE 6 VS GALAXY ALPHA VS XPERIA Z3 មួយណាខ្លាំងជាងមួយណា?

Read More

តម្លៃ IPHONE 6

Read More

iOS 8 នឹងដាក់អោយតម្លើងនៅថ្ងៃទី ១៧ ខែកញ្ញានេះហើយជាមួយ iTune 11.4

អស់រយៈពេលជាច្រើនខែមកនេះ Apple បានប្រកាស iOS 8 កំណែសាកល្បងជាច្រើនរហូតដល់ថ្ងៃទី ៩ ខែកញ្ញាម្សិលមិញនេះ

នាក្នុងព្រឹត្តិការណ៏នោះ Apple បានប្រកាសដាក់ iOS 8 អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤ នេះ
សម្រាប់ផលិតផល Apple ចាប់ពី iPhone 4S ឡើងទៅរួមមាន:
-iPhone 4S
-iPhone 5
-iPhone 5C
-iPhone 5S
-iPhone 6
-iPhone 6 Plus
-iPad 2
-iPad 3
-iPad 4
-iPad Mini
-iPad Air
-iPad Mini With Retina Display
-iPod Touch 5
ចំណែកឯ iPhone 4 មិនត្រូវបានទទួលឡើយដោយសារកំលាំងនៃបន្ទះឈីប A4 មិនអាចគាំទ្រជាមួយ iOS 8 នេះ។
196286-1280
Apple ក៏បានដាក់ iTunes ជំនាន់ 11.4 អោយប្រើប្រាស់ផងដែរដែលអាចគាំទ្រជាមួយ iOS 8 និង iPhone 6 ទាំង២ម៉ូឌែល
ដែលអាចទាញយកមកប្រើប្រាស់នៅគេហទំព័រ https://www.apple.com/itunes/
iOS 8 ត្រូវបាន Apple បន្ថែមមុខងារពិសេសមួយចំនួន និង ការប្រើប្រាស់កាន់តែប្រសើរឡើងរួមមាន:
-Continuity / HandOff / AirDrop/ Instant Hotspot ដែលអនុញ្ញាតិអោយលោកអ្នកធ្វើការបញ្ចូនទិន្នន័យផ្សេងៗបានយ៉ាងងាយ
ស្រួលជាមួយ iPhone iPad ជាមួយនឹង Mac OS
184858-1280
-មុខងារតាមដានសុខភាព Health និង iCloud Drive សម្រាប់ផ្ទុកឯកសារផ្សេងៗបានយ៉ាងងាយនៅលើ iPhone iPad ឬ PC ។
-មុខងារ Family Sharing ចែករំលែកជាមួយក្រុមគ្រួសាររបស់អ្នក/ QuickType ការប្រើប្រាស់ Keyboard សម្រាប់បញ្ចូលកាន់តែលឿន
ជាមួយពាក្យ Dictionary អាចគាំទ្រជាមួយក្ដារចុចផ្សេងទៀតលើសពីក្ដារចុចដើមរបស់ម៉ាស៊ីន។
183512-640
-មុខងារ Interactive Notifications លោកអ្នកនឹងទទួលបានការជូនដំណឹងថ្មី និង ការឆ្លើយតបទៅវិញភ្លាមៗដូចជា:
Social Netowrk / Mail / Messages នៅគ្រប់ទីកន្លែងសូម្បីតែនៅ Lock Screen នៅពេលកំពុងបើកកម្មវិធីអ្វីមួយក៏ដោយ
183527-1280183529-640183530-640
មុខងារ Contact Shortcut អាចអោយលោកអ្នកដាក់ឈ្មោះទំនាក់ទំនងសំខាន់ៗរបស់អ្នកនៅ Multi-Task តែម្ដង
183532-640សម្រាប់ពត៌មានអំពីការតម្លើងទៅកាន់ iOS 8 យើងនឹងចុះផ្សាយជាបន្តបន្ទាប់ទៀត។
Read More

រាប់​ថយ​ក្រោយ​នៃ​វត្តមាន​របស់​ iPhone 6 ជា​មួយ​ Tweak នេះ​ទាំង​អស់​គ្នា

នៅវេលាម៉ោង 12 យប់ថ្ងៃអង្គារ៍ ឆ្លងចូលថ្ងៃពុធនេះ ព្រឹត្តិការណ៍ដ៏ពិសេស​បំផុត​ប្រចាំ​ឆ្នាំ ​ហើយ​នរណាៗ​ក៏​បាន​ទន្ទឹង​រង់​ចាំ​នោះ​នឹង​ប្រព្រឹត្តិ​ទៅ​ជា​ផ្លូវ​ការ​ហើយ។​ Apple នឹង​ធ្វើ​ការ​ដាក់​បង្ហាញ​រូប​រាង​ទូរស័ព្ទ​ជំនាន់​ទី​ 8 ​របស់​ខ្លួន​ហើយ​ ទន្ទឹម​នឹង​នេះ​ដែរ​នោះ​ iPhone ​អាច​នឹង​មាន ​iPhone មួយ​ម៉ូឌែល​ទៀត​ដែល​មាន​អេក្រង់​ធំ​ ហើយ​ក៏​អាច​មាន​ឧបករណ៍​នាឡិកា​ឆ្លាត​ផង​ដែរ។​ តើ​អ្នក​ទាំងអស់​គ្នា​នឹង​នៅ​រង់​ចាំ​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​នេះ​ និង​មិន​ចង់​អោយ​ខក​ខាន​មែន​ទេ?​ អ្នក​ទាំង​អស់​គ្នា​អាច​រង់​ចាំ​រាប់​ថយ​ក្រោយ​បាន​ ដោយ​ផ្ទាល់​លើ​ផ្ទៃ​អេក្រង់​ iPhone, iPod Touch របស់​អ្នក​ជា​មួយ​ Tweak នេះ។
ខ្ញុំជឿថា ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់រួចមកហើយ នូវ Tweak ឈ្មោះថា Cydget ដែល​វា​អនុញ្ញាត្តិ​អោយ​យើង​ធ្វើ​ការ​កែ​សម្រួល​ និង​រចនា​ផ្ទៃ​អេក្រង់​ Lockscreen យើង​ជា​មួយ​ស្តាយ​ប្លែកៗ។​ នៅ​ពេល​នេះ​ យើង​នឹង​ប្រើប្រាស់​វា​ដើម្បី​ជា​កន្លែង​រាប់​ចុះ​ក្រោម​នៃ​ការ​ដាក់​បង្ហាញ​ iPhone 6 ម្តង ដូច្នេះ​បើ​អ្នក​ទាំង​អស់​គ្នា​ពិត​ជា​រង់​ចាំ ​iPhone 6 ពិត​ប្រាកដ​មែន​នោះ​ សូម​រាប់​ថយ​ក្រោយ​ជា​មួយ​ Tweak​ នេះ​ទាំង​អស់​គ្នា។
តម្រូវការ
  • iPhone និង iPod Touch 5th ដែលដំណើរការ​ដោយ​ iOS 4 ឡើង​ទៅ​ (iPad ក៏​ប្រើ​បាន​ដែរ​ តែ​វា​នឹង​បង្ហាញ​ទំហំ​តូច)
  • ឧបករណ៍របស់អ្នកបាន Jailbreak រួច (មាន​កម្មវិធី​ Cydia)
របៀបតម្លើង
  • បើកកម្មវិធី Cydia > ស្វែងរកពាក្យ Cydget រួច​តម្លើង​វា
  • ក្នុងកម្មវិធី Cydia ដដែល ស្វែងរកពាក្យ “ Apple Event Countdown – Lockscreen Widget រួចតម្លើងវា
  • បើក Setting > Cydget > Lock Cydget Order > អ្នកនឹងឃើញ​មាន​បួន​ជម្រើស​ ទាក់​ទង​នឹង​ Apple Countdown។ ជ្រើស​រើស​រើស​យក​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ ដោយ​វា​មាន​ស្តាយ​ប្លែកៗ​គ្នា។
  • បន្ទាប់ពីជ្រើសរើសហើយ ថយក្រោយ និងចុចពាក្យ​ Respring ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ និង​ខាង​លើ។
  
អ្នកទាំងអស់គ្នាអាចទស្សនាផ្សាយបន្តផ្ទាល់តែម្តងតាមរយៈអ៊ីនធឺណែត ជាមួយខេមបូរីផត​តែ​ម្តង​ ដែល​យើង​នឹង​បន្ត​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​ព្រឹត្តិការណ៍​នៃ​ការ​ដាក់​បង្ហាញ​ដ៏ធំ​នេះ។​ តើ​អ្នក​ទាំង​អស់​គ្នា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា​ដែរ​ចំពោះ ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​នេះ? ​តើវា​នឹង​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​ទៅ​ក្រៅ​ពី​មាន​អេក្រង់​ធំ?
Read More

AirServer

AirServer គឺជាកម្មវិធីពិសេសមួយអាចអោយលោកអ្នកតភ្ជាប់ ទូរស័ព្ទ(iPhone)អ្នកទៅកុំព្យូទ័រ ។​ សម្រាប់​ពពួក​ iDevice​ ដែល​អាច​ប្រើ​មុខងារ​មួយ​នេះ​គឺ​មាន​ច្រើន​ ដូច​ជា​ iPhone​ 4,​ iPad​ 2,​ និង​ iPad​ mini​ ឡើង​ទៅ​រី​ឯ​របៀប​តម្លើង​ និង​ប្រើ​ប្រាស់​គឺ​មាន​ភាព​ងាយ​ស្រួល​ទេ។
តម្រូវការ
  • iPhone 4, iPad 2, iPad mini ឡើងទៅ និងដំណើរការដោយ iOS 5​ ឡើង​ទៅ​ (យើង​តេស្ត​លើ​ iOS​ 7​ ព្រោះ​មនុស្ស​ភាគ​ច្រើន​ប្រើ​ iOS​ នេះ)
  • អ្នកអាចភ្ជាប់ទៅកាន់កុំព្យូទ័រ Windows រឺក៏ Mac បាន ដូច្នេះគួរតែមានមួយក្នុងចំណោមនេះ
  • ប្រសិនបើអ្នកចង់ភ្ជាប់ទៅកាន់ទូរទស្សន៍ នោះអ្នកមានពីរជម្រើស មួយប្រើ Apple TV​ និង​ មួយ​ទៀត​ អ្នក​ប្រើ​ខ្សែ​ HDMI​ រឺ​ ខ្សែ​ Monitor​ ដែល​ប្រើ​ត​ពី​កុំព្យូទ័រ​ ទៅ​កាន់​ទូរទស្សន៍​ (អ្នក​អាច​រក​ទិញ​តាម​ហាង​ក្នុង​តម្លៃ​ថោក​សមរម្យ​បំផុត)
  • ឧបករណ៍ទាំងពីរនេះត្រូវប្រើ Wi-Fi តែមួយ ដូច្នេគួរតែមានម៉ាស៊ីន Wi-Fi​ រឺ​ចែក​ចាយ​ពី​ទូរស័ព្ទ ។
របៀបតម្លើង និងប្រើប្រាស់
 
  • សូមចូលទៅកាន់វេបសាយមួយនេះ AirPlay ហើយ​ដោនឡូដ​កម្មវិធី​ AirServer​ សម្រាប់​កុំព្យូទ័រ​របស់​អ្នក។​ វា​នឹង​ទាម​ទារ​អោយ​ចុះ​ឈ្មោះ​ ប៉ុន្តែ​គ្រាន់​តែ​ចុច​ Sign​ Up​ with​ Facebook​ ជា​ការ​ស្រេច
  • វានឹងផ្តល់លេខសម្ងាត់អោយអ្នកចំនួន 14 ខ្ទង់ ABX24FjHOSJDW​ សូម​ចម្លង​វា​ទុក​ ហើយ​នៅ​ពេល​ដែល​អ្នក​តម្លើង​កម្មវិធី​ AirServer​ សូម​វាយ​បញ្ចូល​នូវ​លេខ​សម្ងាត់​ទាំង​នោះ
 
  • បន្ទាប់ពីតម្លើង AirServer នៅលើកុំព្យូទ័របានសម្រេចហើយ​ សូម​ភ្ជាប់​ iPhone​ និង​ iPad​ ទៅ​កាន់​ Wi-Fi​ ដូច​កុំព្យូទ័រ​អ្នក
  • ឥលូវនេះ សូមអូសដៃពីក្រោមឡើងលើនៅលើ iDevice ដើម្បី​ចូល​ទៅ​កាន់​ Control​ Center​ ហើយ​អ្នក​នឹង​ឃើញ​ពាក្យ​ថា​ AirPlay។​ សូម​ចុច​វា​ ហើយ​បើក​ Mirroring​ ជា​ការ​ស្រេច។
  • សូមបញ្ជាក់ផងដែរថា AirPlay ដំណើរការ​បាន​ល្អ​ប្រសិន​បើ​អ្នក​ បើក​លេង​វីដេអូ​ និង​រូបភាព៕
សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងធ្វើវាតាមលំដាប់លំដោយ​នឹង​គ្មាន​បញ្ហា​ឡើយ​ ហើយ​ Cambo​ Report​ ក៏​សង្ឃឹម​ដែរ​ថា​ ជំហ៊ាន​មួយ​នេះ​ នឹង​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​ចម្រៀង​ រឺ​ក៏​មើល​វីដេអូ​ ហើយ​ចង់​ចែក​ចាយ​ទៅ​កាន់​កុំព្យូទ័រ​ រឺ​ក៏​ទូរទស្សន៍។
Click here to download AirServer
Read More

Windows7-USB-DVD


Windows7-USB-DVD: This Application for write file iso to Usb and Dvd.




Click here to download Windows7-USB-DVD
Read More

Mp3tag v2.63


Mp3tag គឺជាកម្មវិធីសម្រាប់ដាក់រូបភាពចូលទៅក្នុងចំរៀង Mp3 បច្ចុប្បន្ននេះបានអាប់ដែតដល់ ២.៦៣



Click here to download  MP3Tag v2.63
Read More

Social Profiles

Twitter Facebook Google Plus LinkedIn RSS Feed Email Pinterest

Popular Posts

statistics

chetra-soft. Powered by Blogger.

Pages

Paling Dilihat

BTemplates.com

Blogroll

About

Copyright © ចចក ឯកោ | Powered by Blogger
Design by Lizard Themes | Blogger Theme by Lasantha - PremiumBloggerTemplates.com