AirServer

AirServer គឺជាកម្មវិធីពិសេសមួយអាចអោយលោកអ្នកតភ្ជាប់ ទូរស័ព្ទ(iPhone)អ្នកទៅកុំព្យូទ័រ ។​ សម្រាប់​ពពួក​ iDevice​ ដែល​អាច​ប្រើ​មុខងារ​មួយ​នេះ​គឺ​មាន​ច្រើន​ ដូច​ជា​ iPhone​ 4,​ iPad​ 2,​ និង​ iPad​ mini​ ឡើង​ទៅ​រី​ឯ​របៀប​តម្លើង​ និង​ប្រើ​ប្រាស់​គឺ​មាន​ភាព​ងាយ​ស្រួល​ទេ។
តម្រូវការ
  • iPhone 4, iPad 2, iPad mini ឡើងទៅ និងដំណើរការដោយ iOS 5​ ឡើង​ទៅ​ (យើង​តេស្ត​លើ​ iOS​ 7​ ព្រោះ​មនុស្ស​ភាគ​ច្រើន​ប្រើ​ iOS​ នេះ)
  • អ្នកអាចភ្ជាប់ទៅកាន់កុំព្យូទ័រ Windows រឺក៏ Mac បាន ដូច្នេះគួរតែមានមួយក្នុងចំណោមនេះ
  • ប្រសិនបើអ្នកចង់ភ្ជាប់ទៅកាន់ទូរទស្សន៍ នោះអ្នកមានពីរជម្រើស មួយប្រើ Apple TV​ និង​ មួយ​ទៀត​ អ្នក​ប្រើ​ខ្សែ​ HDMI​ រឺ​ ខ្សែ​ Monitor​ ដែល​ប្រើ​ត​ពី​កុំព្យូទ័រ​ ទៅ​កាន់​ទូរទស្សន៍​ (អ្នក​អាច​រក​ទិញ​តាម​ហាង​ក្នុង​តម្លៃ​ថោក​សមរម្យ​បំផុត)
  • ឧបករណ៍ទាំងពីរនេះត្រូវប្រើ Wi-Fi តែមួយ ដូច្នេគួរតែមានម៉ាស៊ីន Wi-Fi​ រឺ​ចែក​ចាយ​ពី​ទូរស័ព្ទ ។
របៀបតម្លើង និងប្រើប្រាស់
 
  • សូមចូលទៅកាន់វេបសាយមួយនេះ AirPlay ហើយ​ដោនឡូដ​កម្មវិធី​ AirServer​ សម្រាប់​កុំព្យូទ័រ​របស់​អ្នក។​ វា​នឹង​ទាម​ទារ​អោយ​ចុះ​ឈ្មោះ​ ប៉ុន្តែ​គ្រាន់​តែ​ចុច​ Sign​ Up​ with​ Facebook​ ជា​ការ​ស្រេច
  • វានឹងផ្តល់លេខសម្ងាត់អោយអ្នកចំនួន 14 ខ្ទង់ ABX24FjHOSJDW​ សូម​ចម្លង​វា​ទុក​ ហើយ​នៅ​ពេល​ដែល​អ្នក​តម្លើង​កម្មវិធី​ AirServer​ សូម​វាយ​បញ្ចូល​នូវ​លេខ​សម្ងាត់​ទាំង​នោះ
 
  • បន្ទាប់ពីតម្លើង AirServer នៅលើកុំព្យូទ័របានសម្រេចហើយ​ សូម​ភ្ជាប់​ iPhone​ និង​ iPad​ ទៅ​កាន់​ Wi-Fi​ ដូច​កុំព្យូទ័រ​អ្នក
  • ឥលូវនេះ សូមអូសដៃពីក្រោមឡើងលើនៅលើ iDevice ដើម្បី​ចូល​ទៅ​កាន់​ Control​ Center​ ហើយ​អ្នក​នឹង​ឃើញ​ពាក្យ​ថា​ AirPlay។​ សូម​ចុច​វា​ ហើយ​បើក​ Mirroring​ ជា​ការ​ស្រេច។
  • សូមបញ្ជាក់ផងដែរថា AirPlay ដំណើរការ​បាន​ល្អ​ប្រសិន​បើ​អ្នក​ បើក​លេង​វីដេអូ​ និង​រូបភាព៕
សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងធ្វើវាតាមលំដាប់លំដោយ​នឹង​គ្មាន​បញ្ហា​ឡើយ​ ហើយ​ Cambo​ Report​ ក៏​សង្ឃឹម​ដែរ​ថា​ ជំហ៊ាន​មួយ​នេះ​ នឹង​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​ចម្រៀង​ រឺ​ក៏​មើល​វីដេអូ​ ហើយ​ចង់​ចែក​ចាយ​ទៅ​កាន់​កុំព្យូទ័រ​ រឺ​ក៏​ទូរទស្សន៍។
Click here to download AirServer

1 comment:

Social Profiles

Twitter Facebook Google Plus LinkedIn RSS Feed Email Pinterest

Popular Posts

statistics

chetra-soft. Powered by Blogger.

Pages

Paling Dilihat

BTemplates.com

Blogroll

About

Copyright © ចចក ឯកោ | Powered by Blogger
Design by Lizard Themes | Blogger Theme by Lasantha - PremiumBloggerTemplates.com