ធ្វើ​​យ៉ាង​ម៉េច​ទើប​មាន​​មិត្ត​លើស​ពី​ 5 ពាន់អ្នក​នៅ​លើ​ Facebook​

ការ​មាន​មិត្ត​​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ជា​​ការ​​​ប្រសើរ​​ក្នុង​ការ​ចែក​រំលែក​ចំណេះ​​​​ដឹង​យ៉ាង​ច្រើន​ដូច​ជា៖​ការ​ងារ​ ការ​សិក្សា ការ​កម្សាន្ត ​និង​ព្រឹត្តិការណ៍​​​​​ផ្សេងៗ​ទៀត​​ដែល​បាន​កើត​មាន។ ដូចនេះ​ហើយ​ទើប​អ្នក​ខ្លះ​មាន​មិត្ត​រហូត​ដល់​រាប់​ពាន់​នាក់ តែ​​ការ​ប្រើ​ប្រាស់​ Facebook គឺ​មាន​កំណត់​​ ព្រោះ​ Facbook អនុញ្ញាត​ឲ្យ​អ្នក​​ប្រើ​ម្នាក់ៗ​មាន​មិត្ត​ត្រឹម​តែ 5000 នាក់​ប៉ុណ្ណោះ​។ បើ​អញ្ចឹង​តើ​អ្នក​ដែល​​ចង់​មាន​​មិត្ត​លើស​ពី​ 5000 នាក់​ គេ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​មាន​មិត្ត​ លើស​ពី​នេះ?

តើ​អ្នក​បាន​ឃើញ​ពាក្យ​ Subscribe នៅ​លើ​ Facebook profile  របស់​អ្នក​ឬ​ទេ​?​ Subscribe វាមាន​មុខ​ងារ​ដូច​ជា​ Facebook friends ដែរ​​តែ​វា​ខុស​​គ្នា​ត្រង់​ថា​ Facebook អ្នក​អាច​មាន​មិត្ត​ត្រឹម​​តែ​ 5000 នាក់​ប៉ុណ្ណោះ តែ Subscribe វិញ​អ្នក​អាច​មាន​​ទំនាក់​ទំនង​ជា​មួយ​អ្នក​ប្រើ​ដូច​គ្នា​​ដោយ​មិន​កំណត់ ។​ ឧទាហរណ៍​ Mark Zuckerberg មាន​​​​ Subscribed ដល់​ទៅ 13,443,300 នាក់
ហេតុ​អ្វី​ត្រូវ​ប្រើ​ Facebook Subscribe ៖
  1. Subscribe អាច​ឲ្យ​អ្នក​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ដោយ​មិន​កំណត់
  2. ​នាក់​ដែល​កំពុង​ស្វែង​រក​អ្នក​​ គេ​នឹង​ទទួល​បាន​រាល់​អ្វី​ដែល​អ្នក​បាន​​បង្ហោះ​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ Subscribe
  3. នាក់​​ដែល​ជា​ Subscribers អាច​ឃើញ​រាល់​អ្វី​ដែល​អ្នក​បង្ហោះ​ជា​ Public ប៉ុណ្ណោះ​ហើយ​គេ​ក៏​អាច​​ Comment ឬ Like លើ Post របស់​អ្នក​ដែរ
របៀប​បើក Subscribe
  • ចូល​ទៅ​កាន់​ Accout setting
  • Click លើ​ពាក្យ​ ‘Subscribers’ នៅ​​ផ្នែក​ខាង​ឆ្វេង​ដៃ​
  •  Check (ចុច) លើ​ប្រអប់​ខាង​ក្រោយ​ Allow Subscribers
  • ចុច Edit នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​​​ ‘Subscriber Comments’ រួច​កំណត់​​​​​យក​​​ Public(including Subscribers)​ ដើម្បី​​ឲ្យ​នាក់​​ដទៃ​អាច​​ឃើញ​រាល់​អ្វី​ដែល​​អ្នក​​បង្ហោះ​
  • បន្ទាប់​ពី​​នេះ​​ចូល​ទៅ​កាន់ Privacy Settings ដើម្បី​កំណត់​នាក់​​ដែល​អាច​ subscribe អ្នក​
  • ចុច​លើ​ពាក្យ ‘Edit Settings’ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​​ ‘How You Connect’
របៀប​ប្រើ​​ Subscribe
  • ចូល​ទៅ​កាន់​ Home page
  • ពេល​អ្នក​ចង់​បង្ហោះ​អ្វីៗ​អ្នក​ត្រូវ យក​ Public
  • ពុំ​ដូច្នេះ​ទេ​អ្នក​អាច​កំណត់​ឲ្យ​តែ​​​នាក់​ដែល​អ្នក​ចង់​​ឲ្យ​ឃើញ​ដូច​ Friends list ជា​ដើម

0 comments:

Post a Comment

Social Profiles

Twitter Facebook Google Plus LinkedIn RSS Feed Email Pinterest

Popular Posts

statistics

chetra-soft. Powered by Blogger.

Pages

Paling Dilihat

BTemplates.com

Blogroll

About

Copyright © ចចក ឯកោ | Powered by Blogger
Design by Lizard Themes | Blogger Theme by Lasantha - PremiumBloggerTemplates.com